រឿង ៩ យ៉ាងហាមធ្វើមុខចូលគេង
រឿងគ្រោះថ្នាក់សម្រាប់សុខភាព ៩យ៉ាងដែលអ្នកមិនត្រូវធ្វើ បើអ្នកធ្លាប់ធ្វើ គួរបញ្ឈប់ជាបន្ទាន់
ពីមួយថ្ងៃទៅមួយថ្ងៃប្រសិនបើយើងគេងមិនបានគ្រប់គ្រាន់ទេ វានឹងជះឥទ្ធិពលជាច្រើនដល់សុខភាពរបស់យើង ហើយរឿងនឹងក៏ជាបញ្ហាជាចម្បងសម្រាប់មនុស្សនាបច្ចុប្បន្ននេះផងដែរ ហើយអ្នកខ្លះក៏បានឃើញប្រតិកម្មហើយ ។
រឿងដែលអ្នកគួរជៀសវាងនោះមាន ៖
១. ផឹកកាហ្វេ
វាជារឿងងាយៗ ដែលអ្នកណាៗក៏ដឹងថា ផឹកកាហ្វេហើយក៏មិនឃើញាមានអីកើតឡើង គេងក៏លក់បានស្រួល តែតើអ្នកដឹងទេ ទោះរាងកាយគេងលក់ តែខួរក្បាលដែលទទួលជាតិកាហ្វេទៅ វាភ្ញាក់គ្រប់ពេល ។
២.មិនងូតទឹក
ពេញមួយថ្ងៃ យើងបានជួបនឹងវត្ថុស្មោកក្រោកជាច្រើន មានដូចជា ដី ធូលី ល្អងតូចៗ ឬ ញើសដែលជាប់តាមខ្លួនប្រាណយើង ដែលអាចនឹងធ្វើឲ្យមានរោគសើរស្បែកប្រសិនបើមិនងូតទឹកជម្រះ មុនចូលគេង ពេលក្រោកឡើងពេលព្រឹកអាចថាមិនស្រួលខ្លួន ។
៣. មុននឹងគេង ពិិសារទឹកច្រើន
ពេលយប់ជាពេលដែលរាងរបស់យើងត្រូវសម្រាក ដោយមិនត្រូវទទួលការរំខាននោះឡើយ ប៉ុន្តែប្រសិនបើពិសារទឹកច្រើន អាចបណ្ដាលឲ្យ ឈឺបន្ទោបង(ឈឺនោម) ញឺកញាប់ បើសិនជាទប់វាទុកនោះ មុខជានឹងខូចតម្រងនោមជាដើម ។
៤.ចូលគេងមិនទៀងទាត់ពេលវេលា
យប់ខ្លះឆាប់ចូលគេង យប់ខ្លះ យប់ជ្រៅទើបគេង ការមិនមានវិន័យក្នងការគេងនេះ វាអាចបណ្ដាលឲ្យប្រព័ន្ធរាងកាយដំណើរការមិនស្រួល
៥.គេងពេលថ្ងៃជាទំលាប់
ប្រសិនបើយើងគេងពេលថ្ងៃ ក្នុងមួយថ្ងៃ ២០ នាទី វាមិនជាបញ្ហានោះទេ អាចជួយឲ្យរាងកាយស្រស់ថ្លាទៀតផង ប៉ុន្តែ បើសិនយើងគេង ២ ទៅ ៣ ម៉ោង នោះអាចនឹងគេងមិនលក់ពេលយប់ ។
៦.ប្រើទូរស័ទ្ទដៃ
ការនិយាយ ការឆាតលេង ពេលមុនចូលគេង នោះ វាអាចធ្វើឲ្យ ខូចសុខភាព ជាពិសេសភ្នែក ពេលភ្ញាក់ឡើងឈឺភ្នែក។
៧. ញាំអាហារពេលល្ងាចច្រើន
ការញាំអាហារពេលល្ងាចច្រើន ចូលចិត្តញាំពេលយប់ជ្រៅ ពិតជាមិនល្អទេ សម្រាប់សុខភាប ព្រោះពេលយប់ជាពេលដែលក្រពះត្រូវ សម្រាក់ តែ បើញាំក្រពះនឹងដំណើរការរហូត ។
៨. យកកិច្ចការងារមកធ្វើនៅផ្ទះច្រើន
ការដែលយកកិច្ចការមកធ្វើនៅផ្ទះច្រើនមិនល្អទេ អាចធ្វើឲ្្យពេលវេលាសម្រាប់គេង តិច វានឹងបណ្ដាល់ឲ្យយើងឆាប់មួម៉ៅ ។
៩. ពាក់នាឡិកាដៃពេលគេង
ជាពិសេសនាឡិកាដែលមានពន្លឺចាំងខ្លាំងអាច ប៉ះពាល់សុខភាព










































Post a Comment