Header Ads

test

កុំចាញ់ក្មេង-សាលា​​ភាសាអង់គ្លេសមួយនៅស្រុកភ្នំព្រឹក នាំក្មេងសម្អាតបរិស្ថានមុនថ្ងៃភ្ជុំបិណ្ឌ ​

ការសម្អាតបរិស្ថានជាតួនាទីរបស់ប្រជាពលរដ្ឋគ្រប់រូប​ ដើម្បីរក្សាបរិស្ថាននិងសុខភាពផងដែរ។ បរិស្ថានស្អាតនាំឲ្យប្រទេសជាតិមានភាពថ្លៃថ្នូរ ព្រមទាំងទទួលការកោតសរសើរពីប្រទេសជាសម្ព័ន្ធមិត្ត
ជាពិសេសទៅទៀតនោះ ក្នុងឪកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខដែលខិតជិតមកដល់ បរិស្ថានត្រូវតែស្អាត ដើម្បីមានសិរិសួស្ដី តួយ៉ាងដូចជាសាលាអន្តរជាតិមួយនាស្រុកភ្នំព្រឹកខេត្តបាត់ដំបង ត្រូវបានគេស្គាល់ជាសាលាអន្តរជាតិវុីហ្ស ដឹម បានចូលរួមសកម្មភាពរើសសម្អាតដោយដឹកនាំសិស្សានុសិស្ស ទាំងតូចទាំងធំនាថ្ងៃនេះ(ថ្ងៃទី២៦ខែកញ្ញា)​ដើម្បីជាគំរូដល់អ្នកគ្រប់គ្នា ឲ្យចេះស្រឡាញ់បរិស្ថាន និងថែរក្សាបរិស្ថាន។

ការរក្សាបរិស្ថានដូចជារក្សាអាយុជីវិតរបស់អ្នក ចូលរួមថែរក្សាបរិស្ថានដោយផ្ដើមចេញពីខ្លួនអ្នកផ្ទាល់

No comments